ស្វាគមន៍មកកាន់គេហទំព័រនៃប្រព័ន្ធកត់ត្រាព័ត៌មានរបស់អ្នកផ្តល់សេវាទឹកស្អាត

សូមថ្លែងអំណរគុណ និងស្វាគមន៍មកកាន់គេហទំព័រនៃប្រព័ន្ធកត់ត្រាពត៌មានរបស់អ្នកផ្តល់សេវាទឹកស្អាតថ្មី របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏។

ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រសួងក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីជួយសម្រួលដល់ការងារត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងលើវិស័យទឹកស្អាតនៅកម្ពុជា។

ផ្នែកមួយសំខាន់ ក្នុងចំណោម ផ្នែកសំខាន់ៗ ជាច្រើននៃប្រព័ន្ធគឺការផ្តល់លទ្ធភាពជូនដល់ប្រតិបត្តិករទឹកស្អាតទាំងអស់នៅកម្ពុជា ទាំងរដ្ឋ និងឯកជនក្នុងការផ្តល់ទិន្នន័យរបាយការណ៏ដូចបានចែងក្នុងច្បាប់ និងក្នុងលក្ខខណ្ឌស្តង់ដាររបស់ប្រកាសអនុញ្ញាតជាទៀងទាត់​ តាមរយៈគេហទំព័រនេះ។

សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងកាតព្វកិច្ចរបស់ប្រតិបត្តិករទឹកស្អាតក្នុងការផ្តល់នូវរបាយការណ៏ជាទៀងទាត់មកក្រសួង និងលិខិតបទដ្ឋានគតិយុត្តិនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជា សូមអញ្ជើញលោកអ្នកចូលទៅក្នុងតំណរភ្ជាប់ “ណែនាំពីកាតព្វកិច្ចផ្តល់របាយការណ៏” ផ្នែកខាងលើនៃទំព័រដើមនេះ។ សំរាប់ព័ត៌មានលម្អិតអំពីការប្រើប្រាស់គេហទំព័រនៃប្រព័ន្ធ សូមអញ្ជើញចូលទៅក្នុង​ តំណរភ្ជាប់ “អំពីប្រព័ន្ធនិងការប្រើប្រាស់”

ប្រព័ន្ធនេះក៏ផ្តល់ជូនដល់សាធារណៈជនទូទៅ នូវព័ត៌មាន និងទិន្នន័យសំខាន់ៗទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា។ លោកអ្នកក៏មានលទ្ធភាពក្នុងការផ្តល់ជាយោបល់ ឬបណ្តឹងតវ៉ា ទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតណាមួយដើម្បីក្រសួងតាមរយៈនាយកដ្ឋានទឹកស្អាត ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមការចាំបាច់។

តាមរយៈទំព័រនេះ លោកអ្នកក៏អាចស្វែងរកតំណភ្ជាប់ ដែលមានប្រយោជន៍ ទៅកាន់គេហទំព័រក្រសួង សមាគមន៍ និងស្ថានប័នទាំងឡាយណា ដែលមានទំនាក់ទំង ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ ក្នុងការងារវិស័យទឹកស្អាត។